អាមេរិកៈ ប្រនាធាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នឹងមិនអនុញ្ញាតឲ្យអ្នកប្ដូរភេទចូលបម្រើក្នុងជួរកងទ័ពទៀតទ្បើយ ដោយលោកយល់ឃើញថា មនុស្សទាំងនោះគ្មានសមត្ថភាពគ្រប់គ្រាន់ នោះទេ ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅលើប្រព័ន្ធ Twitter កាលពីថ្ងៃពុធលោក ត្រាំ បានសរសេរថា « បន្ទាប់ពីការពិភាក្សាជាមួយឧត្តមសេនីយ៍ និងអ្នកជំនាញផ្នែកយោធារួចមក លោកបានសម្រចថា នឹងឈប់ទទួលយកមនុស្សប្ដូរភេទឲ្យចូលបម្រើក្នុងជួរកងទ័ពទៀតហើយ។
សូមជំរាបថា សកម្មភាពនេះដែរ ត្រូវបានគេមើលឃើញថា ផ្ទុយទៅនឹងគោលនយោបាយរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដែលបានប្រកាសកាលពីមួយឆ្នាំមុន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ បាននិយាយថា «កងទ័ពរបស់យើង ត្រូវតែផ្តោតទៅលើជ័យជម្នះខ្លាំងក្លា ដោយគ្មានការរារែកទ្បើយ ហើយក៏មិនអាចឲ្យមានបន្ទុកសុខភាពច្រើនលើសលប់ រួមទាំងការបង្អាក់ដល់ជ័យជម្នះនានា ដោយសារអ្នកប្តូរភេទ នៅក្នុងជួរកងទ័ព ដែលអាចត្រូវប្រឈមនោះទេ»។
គួរបញ្ជាក់ដែរថា អង្គការស្រាវជ្រាវ Rand Corporation បានប៉ាន់ស្មានថា មានអ្នកប្តូរភេទចំនួន ៤.០០០នាក់ហើយ ដែលបម្រើក្នុងជួរកងទ័ពនៅអាមេរិក យ៉ាងណាមិញលោក ត្រាំ មិនទាន់បានបញ្ជាក់ទេថា នឹងមានអ្វីកើតឡើងចំពោះពួកគេនោះ ៕
មតិយោបល់