ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស នឹងជួបជាមួយអធិការបតីអាឡឺម៉ង់ដើម្បីចាប់ដៃធ្វើការជាមួយគ្នា

អង់គ្លេស: លោកស្រីនាយករដ្ឋមន្ត្រីថ្មីអង់គ្លេស Theresa May នឹងជួបពិភាក្សាការងារជាមួយអធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel នៅថ្ងៃពុធខាងមុខនេះ ក្នុងទីក្រុងប៊ែកឡាំង ដើម្បីពិភាក្សាអំពីរបៀបដែលប្រទេសអង់គ្លេសនិងអាល្លឺម៉ង់អាចធ្វើការរួមគ្នាបាន នៅពេលចក្រភពអង់គ្លេសបានរៀបចំធ្វើដំណើរដើម្បីចាកចេញពីសហភាពអឺរ៉ុប ឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ Sky News នៅថ្ងៃ១៨ កក្កដា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ការសម្រេចចិត្តបោះឆ្នោតប្រជាមតិងាកចេញពីសហគមន៍អឺរ៉ុប កាលថ្ងៃទី២៣ ខែមិថុនា ដោយមានសម្លេងគាំទ្រ ៥១,៩ភាគរយ ចង់ចាកចេញ ទល់នឹងសម្លេងគាំទ្រ ៤៨,១ភាគរយ មិនឲ្យចាកចេញ ខណៈពេលដែលមានសារថា យើងស្រឡាញ់សហភាពអឺរ៉ុប៕

Theresa May and Angela Merkel

មតិយោបល់