ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ថាណាន់ ចេញបទស្លុយយ៉ាងតក់ក្រហល់

ស្ងាត់ចេញបទចម្រៀងអស់ប្រមាណជាមួយរយ:ធំ អតីតបេក្ខជនCambodian Idol លោក វង្ស ថាណាន់ ចេញមួយបទឡើងកប់តែម្ដង ដោយបទចម្រៀងដែលលោកទើបតែបង្ហោះនៅលើយូធូប និងលើគណនេយ្យផ្ទាល់ខ្លួន ត្រូវគេឃើញជាចង្វាក់បែកស្លុយឡើងកប់។

បទចម្រៀងមួយបទ«អត់សង្សារតែមានប្ដី»គឺបទបើកឆាករបស់លោកក្រោយធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករបស់ហង្សមាស ហើយក៏ជាបទបែកស្លុយលើកដំបូងរបស់តារាចម្រៀងរូបនេះផងដែរ ខណ:ដែលពេលមុនៗលោកចេញតែបទប្រភេទស្លូ និងចង្វាក់ធម្មតា។

បទចម្រៀងដែលលោកវង្ស ថាណាន់ ទើបតែបង្ហោះឡើងនេះ យ៉ាងហោចមានអ្នកគាំទ្ររបស់លោកជាងពាក់កណ្ដាលលាន់មាត់ ដោយសារតែលោកត្រូវគេកត់សម្គាល់ថាមិនសមនឹងច្រៀងបទចម្រៀងបែកស្លុយ ឬជាចង្វាក់ញាក់ខ្លាំងនោះទេ ប៉ុន្តែលោកនៅតែទៅរួចជាមួយចង្វាក់ប្រភេទនេះ។

នៅមិនទាន់ដឹងថាតើបទ«អត់សង្សារតែមានប្ដី»របស់លោកនឹងទទួលបានការចាប់អារម្មណ៍កម្រិតណានោះទេ ក្នុងពេលដែលបទមួយនេះ គឺកៀកនឹងឱកាសថ្ងៃចូលឆ្នាំទៅហើយ ទើបតែបានចេញបង្ហោះ ហើយទំនងជាចេញជាMV ក៏មិនទាន់ដូចគ្នា។ យ៉ាងណាមិញ លោកវង្ស ថាណាន់ បានអះអាងប្រាប់អ្នកគាំទ្រថា ខ្លួនចង់មើលសន្ទុះក្នុងការចេញបទចម្រៀងដែលមានចង្វាក់ញាក់ៗប្រភេទនេះប៉ុណ្ណោះ ទើបសម្រុកចេញថតបានមួយបទ ហើយក៏មិនទាន់គិតថានឹងថតMV ឲ្យទាន់ ឬក៏អន់នោះដែរ ដោយសារតែលោកក៏មានការមមាញឹកខ្លាំងពិបាកទៅរួច។ មួយបទរបស់លោកត្រូវគេឃើញមានអ្នកចូលចុចស្ដាប់ដងនៅលើយូធូប ដោយមានអ្នកខ្លះថាបានទាំងគាំទ្រលោកជាអាដលដែលអាចបកស្រាយបានទាំងបទប្រភេទស្លូដែលជាទម្រង់មនោសញ្ចេត បទបែបប្រពៃណីខ្មែរ និងបទបែកស្លុយនៅក្នុងពេលនេះផង។

លោកវង្ស ថាណាន់ ធ្លាប់បានប្រកាសថាលោកនឹងប្ដូរឲ្យគ្រប់ទម្រង់ ដោយសារតែលោកមិនចង់ធ្វើជាតាចម្រៀងដែលមានតែមួយស្ទីល និងមួយទម្រង់ ហើយមិនអាចកន្ត្រាក់យកការគាំទ្រពីទស្សនិកជន។ ធៀបនឹងអំឡុងពេលមុន តារាចម្រៀងជាកូនកំព្រារូបនេះ បានឈានឡើងជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងបានល្បីជាងមុន ជាពិសេសបន្ទាប់ពីលោកចាប់ដៃជាមួយតារាចម្រៀងកញ្ញា គង់ កែវមរកត ដែលជាអតីតបេក្ខនារីCambodian Idol ដូចគ្នា ក្រោយធ្លាក់ពីកម្មវិធី។ លោកក៏ត្រូវឃើញមានមុខឡើងឆាកបានច្រើនជាងមុនផងដែរ ទើបគេចាំអ៊ុតថាតើបទចម្រៀង«អត់សង្សារតែមានប្ដី»!ដែលជាចង្វាក់បែកស្លុយរបស់លោក ហក់ដល់កម្រិតណា។

ចង់ដឹងថាបទចម្រៀងទើបចេញបង្ហោះរបស់លោក ប្លែកត្រចៀកកម្រិតណាសូមអញ្ជើញស្ដាប់កម្សាន្ត៖

មតិយោបល់