ផ្ទះ ព័ត៌មានអន្តរជាតិ មនុស្សជាង៤០នា...

មនុស្សជាង៤០នាក់បានស្លាប់ និងរបួស ក្នុងវាយប្រហារមួយនៅមីយ៉ាន់ម៉ា

0

មីយ៉ាន់ម៉ា: រដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ាបានផ្ទុះអំពើហិង្សាយ៉ាងឃោរឃៅការពីចុងសប្តាហ៍មុន ដោយការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមរដ្ឋរ៉ាឃីន បណ្តាលឲ្យស្លាប់៣០នាក់ និងរបួសជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋស្លូតត្រង់ផងដែរ។ នេះយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមទាហានមីយ៉ាន់ម៉ាបានសម្លាប់ក្រុមរដ្ឋរ៉ាឃីន និងបានចាប់ខ្លួនជាច្រើននាក់ក្នុងការវាយប្រហារ និងតាមប្រមាញ់របស់កងកម្លាំងរដ្ឋាភិបាលទៅលើពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយមបរទេសក្នុងរដ្ឋរ៉ាឃីន។ ប្រទេសមីយ៉ាន់ម៉ាកំពុងជួបបញ្ហាជនអន្តោប្រវេសន៍មកពីបង់ក្លា ដែសបញ្ហានេះបង្កឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

សូមបញ្ជាក់ថា រដ្ឋរ៉ាក់ឃីនភាគខាងជើងប្រទេសមីយ៉ានម៉ាមានព្រំប្រទល់ជាប់បង់ក្លាដែស គឺជាផ្ទះរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាម៉ូស្លីម ដែលកំពុងមានបញ្ហាក្នុងការសុំសិទ្ធិជ្រកកោនពីមីយ៉ានម៉ា ហើយក៏ស្ថិតនៅក្រោមការកាន់កាប់របស់យោធាមីយ៉ានម៉ា ក្នុងនោះក៏មានការប៉ះទង្គិចរវាងក្រុមប៉ូលិស និងក្រុមអ្នកសុំសិទ្ធិជ្រកកោន បណ្តាលឲ្យប៉ូលិសស្លាប់៩នាក់ផងដែរ៕

photo_2016-11-14_11-27-39

photo_2016-11-14_11-27-38

Loading...