ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរឥណ្ឌា ២៣ នាក់ ប៊ិះអស់ជីវិត ដោយសារលិចទូក នៅប៉ាតាយ៉ា

ថៃៈ ភ្ញៀវទេសចរឥណ្ឌា ២៣ នាក់ ក្នុងនោះរួមមានកុមារជាច្រើន ប៊ិះអស់ជីវិត នៅពេលដែលទូកទេសចរណ៍ដឹកពួកគេ បានលិចនៅភាគខាងជើងឆ្នេរសមុទ្រប៉ាតាយ៉ា ក្នុងប្រទេសថៃ កាលពីរសៀលថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦។

ប្រធានប៉ូលិស បាននិយាយថា ជាសំណាងល្អនៅពេលដែលទូកនោះលិច គឺមានទូកពីរនៅក្បែរនោះ ហើយក៏បានជួយសង្គ្រោះពួកគេ នៅជិតកោះ Koh Ju ដែលមានចម្ងាយ ១,៥ គីទ្បូម៉ែត្រពីឆ្នេរសមុទ្រ៕

មតិយោបល់