ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-35 របស់អាមេរិក ចុះចតយ៉ាងទាន់ហន់នៅជប៉ុន

ជនប៉ុន: យន្តហោះចម្បាំងបំបាំងកាយ F-35 មួយគ្រឿងរបស់អាមេរិក បានចុះចតយ៉ាងទាន់ហន់ នៅឯមូលដ្ឋានកងទ័ពស្វ័យការពារអាកាសរបស់ជប៉ុន (ASDF) ក្នុងខេត្ត Fukuoka ភាគនិរតីនៃប្រទេសជប៉ុន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

ប្រភពពីមូលដ្ឋាន ASDF Tsuiki បានរាយការណ៍ថា យន្តហោះនេះ បានចុះចតជាបន្ទាន់នៅវេលាម៉ោងប្រហែល ១១ ព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងស្រុក)។ ដោយទ្បែកពាក់ព័ន្ធនឹងការចុះចតនេះដែរ ពុំបណ្ដាលឲ្យមាននរណាម្នាក់រងរបួសទ្បើយ ប៉ុន្តែគេមិនទាន់ដឹងពីមូលយ៉ាងណានោះទេ៕

មតិយោបល់