ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ព្រមានអំពីកាំរស្មីឡាស៊ែរដែលមានចរន្ដដ៏ខ្លាំងក្លា នៅជិតមូលដ្ឋានជីប៊ូទីរបស់ចិន

អាមេរិកៈ កាលពីថ្ងៃសុក្រ យោធាអាមេរិក បានព្រមានអាកាសយានិកខ្លួន ដែលនៅក្បែរដែនអាកាសជីប៊ូទីថា គួរតែអនុវត្តការប្រុងប្រយ័ត្នបំផុត ចំពោះកាំរស្មីឡាស៊ែរ ដែលមានចរន្តថាមពលដ៏ខ្លាំងក្លា ត្រូវបានគេរាយការណ៍ថា មានប្រភពចេញមកពីមូលដ្ឋាន កងទ័ពជើងទឹករបស់ចិន នៅទីនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

មន្រ្តីសុវត្ថិភាពអាកាសចរណ៍អាមេរិក បាននិយាយនៅក្នុងសេចក្តីជូនដំណឹងដល់អាជ្ញាធរអាកាសចរណ៍ (Notam) ថា មានព្រឹត្តិការណ៍ជាច្រើន ទាក់ទងនឹងកាំរស្មីឡាស៊ែរ ដែលមានថាមពលដ៏ខ្លាំងក្លា នៅក្នុងទីតាំងមួយចម្ងាយ ៧៥០ ម៉ែត្រពីមូលដ្ឋានកងទ័ពជើងទឹករំដោះប្រជាជនចិន នៅប្រទេសជីប៊ូទី។

ការព្រមាននេះ បានសង្កត់ធ្ងន់ថា «ចូរប្រុងប្រយ័ត្នបំផុត នៅពេលធ្វើដំណើរឆ្លងកាត់តំបន់ទីតាំងនោះ ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានហៅសកម្មភាពឡាស៊ែរទាំងនោះថា ជាទង្វើគ្មានការអនុញ្ញាត»៕

មតិយោបល់