ព័ត៌មានអន្តរជាតិ

ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នាប្រារព្ធខួបលើកទី ២៩ នៃការបង្កើតក្រុមអ៊ីស្លាមហាម៉ាស

ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ក្នុងនោះរួមមានក្រុមខ្មាន់កាំភ្លើង និងកុមារបានគ្រវីទង់ជាតិ ដោយធ្វើការប្រមូលផ្តុំគ្នាមួយ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីប្រារព្ធខួបលើកទី ២៩ នៃការបង្កើតនៃក្រុមអ៊ីស្លាមហាម៉ាស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

បុរសរាប់រយនាក់ រួមទាំងកុមារបានកាន់កាំភ្លើងក្លែងក្លាយ ដោយមានការចូលរួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ បានដើរក្បួនដោយពាក់ម៉ាស់ ជុំវិញទីក្រុងដើម្បីរំលឹកខួបលើកទី ២៩ នៃការបង្កើតនៃក្រុមអ៊ីស្លាមហាម៉ាស។

ក្រុមហាម៉ាស បានកាន់កាប់តំបន់ហ្គាហ្សា កាលពីឆ្នាំ២០០៧ ក្រោយសង្គ្រាមប្រយុទ្ធបង្ហូរឈាមមួយ។ ពួកប៉ាឡេស្ទីន ត្រូវបានបែងចែកជាពីរ រវាងតំបន់ហ្គាហ្សាគ្រប់គ្រងដោយចលនាហាម៉ាស និងតំបន់ West Bank ស្ថិតនៅក្រោមការគ្រប់គ្រងការរបស់លោក Abbas។

ការចរចាផ្សះផ្សារជាតិ ត្រូវបានប្រារព្ធធ្វើឡើងរវាងក្រុមទាំងពីរ ដែលធ្វើទ្បើងជាច្រើនដង ប៉ុន្តែត្រូវបានបរាជ័យ។

សូមជំរាបថា អ៊ីស្រាអែល និងអេហ្ស៊ីប បានបិទផ្លូវនៅតំបន់ហ្គាហ្សា បន្ទាប់ពីវាត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស ដោយបានកើតជាសង្គ្រាម៣​ដង ជាមួយអ៊ីស្រាអែល ដែលមានការប្រយុទ្ធគ្នា ៥០ដង ក្នុងឆ្នាំ ២០១៤ និងបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនជាង ២.០០០ នាក់ត្រូវស្លាប់៕

មតិយោបល់