អាមេរិកៈ កងទ័ពអាមេរិក រាប់ពាន់នាក់បន្ថែមទៀត ត្រូវបានបញ្ជាឱ្យទៅមជ្ឈឹមបូព៌ា កាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានធ្វើឃាតមេខ្លោងយោធារបស់អ៊ីរ៉ង់ ខណៈដែលក្រុងតេរ៉ង់ បានប្ដេជ្ញាថា នឹងសងសឹកទៅវិញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qasem Soleimani ត្រូវបានសម្លាប់ នៅពេលដែលមានការវាយប្រហារ ក្រុមអ្នកការទូតអាមេរិក យ៉ាងណាមិញលោក ត្រាំ ក៏បានទទូចផងដែរថា អាមេរិក មិនមានបំណងចង់ព្យាយាមផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់នោះទេ។
ដោយលោក បាននិយាយនៅរដ្ឋផ្លរីដាថា៖ « លោក Soleimani បានរៀបចំផែនការវាយប្រហារដ៏សាហាវ ចំពោះអ្នកការទូតអាមេរិក រួមទាំងបុគ្គលិកយោធា ប៉ុន្តែយើង បានចាត់ការរូបលោក នៅក្នុងសកម្មភាពនោះផងដែរ»៕


មតិយោបល់