ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារដែនអាកាស ទៅលើគោលដៅក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែល: អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងខ្លួន បានវាយប្រហារគោលដៅក្រុមហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សា កាលពីយប់ថ្ងៃពុធ បន្ទាប់ពីក្រុមហាម៉ាស់ បានបង្កហេតុនៅក្បែរទីក្រុងព្រំដែន Sderot របស់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

IDF បានប្រកាសនៅលើប្រព័ន្ធសង្គម Twitter ថា ការវាយប្រហារនេះ ត្រូវបានរៀបចំទ្បើង ដើម្បីធានាឲ្យបាននូវសន្តិសុខស៊ីវិល របស់អ៊ីស្រាអែល។

ដោយនៅព្រឹកថ្ងៃនេះ រថក្រោះមួយគ្រឿងរបស់ IDF បានបើកការបាញ់ប្រហារទៅលើទីតាំងក្រុមហាម៉ាស នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដោយពួកគេបានអះអាងថា វាជាការឆ្លើយតបទៅនឹងការបាញ់ប្រហារពីតំបន់ហ្គាហ្សា ឆ្ពោះមកកាន់កងកម្លាំង IDF »។

សូមជំរាបថា ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទាហានអ៊ីស្រាអែល បានបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាហាម៉ាសប៉ាទ្បេស្ទីនរាប់ពាន់នាក់ នៅក្បែររបងព្រំដែនហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ១០០ នាក់ និងរបួសរាប់ពាន់នាក់៕

មតិយោបល់