ភ្នំពេញៈ នារីវ័យ៣៣ឆ្នាំម្នាក់ ឈរទ្រហ៊ោយំលើស្ពានជ្រោយចង្វារ ចង់លោតទឹកសម្លាប់ខ្លួន ទំនងមានវិបត្តិគ្រួសារ តែត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយអន្តរាគមន៍ទាន់ពេលវេលា។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នារីចង់លោតទឹកសម្លាប់ខ្លួននោះមានឈ្មោះ យ អ ណ រ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរធ្វើការនៅហាងមួយកន្លែង ស្នាក់នៅបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
បើតាមការឲ្យដឹងពីអ្នករត់រ៉ឺម៉កម៉ូតូកង់បីឲ្យដឹងថា ពេលដែលគាត់កំពង់បើករ៉ឺម៉កម៉ូតូកង់បីឆ្លងកាត់ស្ពានជ្រោយចង្វារ ស្រាប់តែឃើញនារីម្នាក់កំពង់ឈរទ្រហ៊ោយំនៅលើស្ពានបំណងចង់លោតទឹកសម្លាប់ខ្លួន ដោយទំនងមានវិបត្តិអ្វីមួយ។ ពេលនោះរូបលោកក៏ឈប់និងនិយាយសួរនាំទើបដឹងថាមកពីបងប្អូនស្តីបន្ទោសឲ្យ ហើយគាត់ក៏លួងលោមដើម្បីកុំឲ្យនាងលោតទឹកសម្លាប់ខ្លួន និងរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។
ក្រោយពីសមត្ថកិច្ចនិងប្រជាពលរដ្ឋបាននិយាយលួងលោមយ៉ាងណាក៏មិនព្រមស្តាប់ដែរ។ ក្រោយមកក៏មានអ្នកសារព័ត៌មានមកដល់ជាច្រើនអ្នក ក្នុងនោះមានសារព័ត៌មានម្នាក់បានដើរទៅជិតហើយនិយាយអប់រំទូន្មាននូវពាក្យល្អៗជាច្រើន ទើបនារីនោះស្លុងចិត្ត ក៏យល់ព្រមឡើងជិះកង់បីជាមួយអ្នកសារព័ត៌មានម្នាក់នោះត្រឡប់ទៅផ្ទះវិញ ដោយអ្នកសារព័ត៌មានចិត្តល្អរូបនោះ បានជួយចេញលុយឲ្យម្ចាស់កង់បីទៀតផង៕
https://www.youtube.com/watch?v=65uv6RC1obc
មតិយោបល់