ព្រះសីហនុៈ តាមសមត្ថកិច្ចបានប្រាប់ Post News ថា កាលពីព្រឹកថ្ងៃ១៨ ខែឧសភា ឆ្នាំ២០១៨ ក្រុមអនាម័យក្រុងព្រះសីហនុ ដែលដើររើសសំរាម បានប្រទះឃើញសាកសពទារកម្នាក់ ដែលគេច្រកស្បោងយកមកដាក់ផ្លុងចោល នៅក្នុងគំនរសំរាម ម្តុំសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះ គេនៅមិនទាន់ដឹងថា តើសាកសពទារកខាងលើនេះ បានស្លាប់រួចហើយ ទើបគេយកមកបោះចោល ឬយ៉ាងណានោះទេ ។
ដោយបច្ចុប្បន្នករណីនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ កំពុងធ្វើការស្រាវជ្រាវ និងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់