អាល្លឺម៉ង់ៈ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ បានព្រមានថា ការវាយប្រហារភេវរកម្មថ្មីៗនេះ ដែលធ្វើទ្បើងដោយសកម្មប្រយុទ្ធ ISIS បានបង្កផលប៉ះពាល់មុខជំនាញ ជាច្រើន នៅតំបន់អឺរ៉ុប ជាក់ស្ដែងប្រាក់ចំណេញរបស់ក្រុមហ៊ុន នៅត្រីមាសទីពីរនេះ បានធ្លាក់ចុះចំនួន ១៧ ភាគរយ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៦។
នៅចន្លោះពីខែមេសា ដល់មិថុនា ប្រាក់ចំណូលក្រុមហ៊ុនមាន ៤៣៧ លានអឺរ៉ូ ដែលខុសពីការព្យាករណ៍ រំពឹងទុកថា តួលេខត្រូវទទួលបាន ៤៤៣ លានអឺរ៉ូ។
លើពីនេះទៅទៀត ការវាយប្រហារភេវរកម្មនៅអឺរ៉ុបនេះ បានបង្កើនអស្ថេរភាពផ្នែកនយោបាយ និងសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដល់ការដើរកម្សាន្តរបស់អ្នកដំណើរផងដែរ នេះបើតាមការថ្លែង របស់នាយកប្រតិបត្តិក្រុមអាកាសចរណ៍ Lufthansa លោក Carsten Spohr៕
មតិយោបល់