ព័ត៌មានអន្តរជាតិ

មេដឹកនាំវ៉េណេស៊ុយអេឡា៖ អំពាវនាវឲ្យយោធា មានភាពសាមគ្គី បន្ទាប់ពីការប៉ះទង្គិចគ្នា នៅក្នុងប្រទេស

វ៉េណេស៊ុយអេឡាៈ ស្ថានភាពប្រទេសមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិ នយោបាយដ៏ធំមួយ ចំពេលដែលអនាគតរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro នឹងក្លាយជាមេដឹកនាំប្រទេសបន្តទៀត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ បានចាប់ផ្តើមអាណត្តិទីពីររបស់ខ្លួន កាលពីថ្ងៃទី ១០ ខែមករា បន្ទាប់ពីការបោះឆ្នោត ដែលមានប្រជាពលរដ្ឋធ្វើពហិការយ៉ាងច្រើន កាលពីឆ្នាំមុន ហើយលទ្ធផលនៃការបោះឆ្នោត ក៏ត្រូវបានរដ្ឋាភិបាលបរទេសជាច្រើន ធ្វើការបដិសេធមិនទទួលស្គាល់។

ដោយកាលពីថ្ងៃទី ២៣ ខែមករា លោក Juan Guaido មេដឹកនាំរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានប្រកាសខ្លួនឯង ជាប្រធានាធិបតីបណ្តោះអាសន្ន។

ខណៈការប្រកាសនេះ ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលស្គាល់ជាសាធារណៈថា លោក Guaido គឺជាមេដឹកនាំរបស់ប្រទេសវ៉េណេស៊ុយអេឡាផងដែរ ។

ប៉ុន្តែត្រូវបានលោក Maduro ចោទប្រកាន់លោក Guaido ពីបទធ្វើរដ្ឋប្រហារ ហើយបានបញ្ជា ឱ្យចាប់ខ្លួនរូបលោកទៀតផង៕

មតិយោបល់