កាលពីរាត្រីយប់មិញ អ្នកនាងសុខ សោម៉ាវត្តី បានប្រារព្ធពិធីខួបកំណើតកូនស្រី ដោយមានលោក ពេជ្រ អតីតស្វាមី កូនលោកឩត្តមសេនីយ៍ទូច ណារ៉ុថ ចូលរួម។ អ្វីដែលគេកត់សម្គាល់ គឺអ្នកទាំងពីរនៅតែមានអាការៈល្អូកល្អិនគ្នាមិនខុសពីមុនលេងគ្នានោះផង។ យ៉ាងណាមិញនេះ មិនមែនជាលើកទី១ទេ ដែលអ្នកទាំងពីរមានសកម្មភាពជិតស្និទ្ធគ្នាមិនដូចអ្នកលេងគ្នា គឺកន្លងមកអ្នកទាំងពីរ ក៍ល្អូកល្អិននឹងគ្នាបែបហ្នឹងដែរ ដោយយូរៗម្ដង សុខ សោម៉ាវត្តី បានទាំងនាំកូនស្រីទៅញាំអីជុំប្ដី ក្នុងហាងហើយអង្គុយប្រឡែងគ្នានោះផង។ តារាសិល្បៈភាគច្រើន សុទ្ធតែមើលឃើញការជិតស្និទ្ធនេះ ប៉ុន្តែម្នាក់ៗនិយាយថា ពួកគេមិនបានស្រលាញ់គ្នាវិញទេ។
តារាម្នាក់និយាយថា សុខ សោម៉ាវត្តី និង អតីតស្វាមី បានប្រែក្លាយការបែកបាក់ដើម្បីកូនស្រី ហើយអ្នកទាំងពីរក៍មិនអាចវិលត្រូវរ៉ូវគ្នាវិញបានដែរ ដោយសារតែលោកពេជ្រ មានភរិយាថ្មីរួចហើយ ជាម្ចាស់ហាងអ៊ុតសក់នៅផ្សារកណ្ដាល ហើយសុខ សោម៉ាវត្តី ក៍មានអ្នកស្រលាញ់ ដូចគ្នា។ អ្នកទាំងពីរត្រូវគេអះអាងថា សុំគ្នារាប់ជាបងប្អូន ប៉ុន្តែស្ថានភាពនេះក៍អាចប្រែប្រួលត្រលប់រកគ្នាផងដែរ ក្នុងពេលអ្នកទាំងពីរមិនមានការចងគំនុំគ្នាក្រោយលះលែងនោះ។ នេះបើយោងតាមការវិភាគរបស់តារាសិល្បៈ ដែលបានទម្លាយចេញព័ត៌មានដដែល។
មតិយោបល់