កូរ៉េៈ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បានហៅលោក Mike Pence អនុប្រធានាធិបតីអាមេរិកថាជា «មនុស្សឆ្កួត» និងបានព្រមានអំពីលទ្ធភាពប្រឈមមុខដាក់គ្នា ដោយអាវុធនុយក្លេអ៊ែរ ប្រសិនបើជំនួបការទូតប្រទេសទាំងពីរបរាជ័យរនោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
លោក Choe Son-hui បាននិយាយថា ក្រុងព្យុងយ៉ាងមិនបានសុំឲ្យអាមេរិក ធ្វើការសន្ទនាគ្នា ឬក៏ព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យចូលតុចរចានោះទេ។
ខណៈនៅប៉ុន្មានថ្ងៃថ្មីៗនេះ ភាគីទាំងពីរបានព្រមានគ្នាទៅវិញទៅមកថា ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម នៅថ្ងៃទី ១២ ខែមិថុនា អាចនឹងត្រូវពន្យារពេល ឬលុបចោលតែម្ដង។
សូមជំរាបថា ក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួននឹងពិចារណាឡើងវិញ ប្រសិនបើអាមេរិក នៅតែទទូចចង់ឲ្យប្រទេសពួកគេ បោះបង់អាវុធនុយក្លេអ៊ែរ ដោយឯកតោភាគីនោះ៕

មតិយោបល់