ភ្នំពេញៈ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានយុវជន២នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក Bentley ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y-9138 ដែលមានតម្លៃរហូតទៅដល់ជាង៤០ម៉ឺនដុល្លារ ឡើងលើខឿនពុះចែកទ្រូងផ្លូវ ខណៈដែលដល់ផ្លូវកោងហើយបួងចង្កូតមិនទាន់ បណ្តាឲ្យរងការខូចខាតយ៉ាងដំណំ នៅលើផ្លូវថ្មីR៦ ផ្លូវលើវាលខ្សាច់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ គេឃើញមានតំណាងខាងរថយន្ត មកធ្វើការដោះស្រាយជាមួយភាគីក្រុមហ៊ុនម្ចាស់ផ្លូវ ដោយព្រមចេញថ្លៃជួសជុលខឿនពុះចែកទ្រូងផ្លូវនេះដើម្បីបញ្ចប់រឿងផងដែរ៕



មតិយោបល់