អាមេរិក: មនុស្សពីរនាក់ រួមទាំងជនសង្ស័យម្នាក់ត្រូវបានស្លាប់និង៦នាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងហេតុការណ៍បាញ់ប្រហារមួយនៅភាគខាងលិចទីក្រុង Houston រដ្ឋតិចសាស់ ដែលជាទីក្រុងធំបំផុតទីបួននៅក្នុងសហរដ្ឋអាមេរិក។
បើយោងតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក Khou បានចេញផ្សាយឲ្យដឹងថា ជនស៊ីវិលម្នាក់ត្រូវបានគេបាញ់សម្លាប់នៅក្នុងរថយន្តមួយ។ រីឯជនសង្ស័យម្នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលិស និងជនសង្ស័យទីពីរត្រូវបានរងរបួសនៅក្នុងការបាញ់ប្រហារនេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
ជនស៊ីវិលបីនាក់ត្រូវបានគេនាំទៅមន្ទីរពេទ្យក្នុងស្រុកសម្រាប់ការព្យាបាលនោះ ប៉ុន្តែស្ថានភាពឌរបស់ពួកគេគឺមិនទាន់ដឹងច្បាស់នៅឡើយទេនៅពេលនេះ។ ដោយឡែកមានមន្ត្រីប៉ូលិសពីរនាក់ត្រូវបានរងរបួសផងដែរ។ ប៉ូលិសបាននិយាយថា មូលហេតុនៃការបាញ់ប្រហារនេះ ឥឡូវនេះគឺស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕
មតិយោបល់