អូស្ត្រាលីៈ ថ្មីៗនេះ មានស្រ្តីជនជាតិអូស្ត្រាលីម្នាក់ បានរន្ធត់ញាប់ញ័រជាខ្លាំង ពេលក្រោកពីគេង នៅពាក់កណ្ដាលយប់ បន្ទាប់បានឃើញពស់ថ្លាន់យក្សមួយក្បាល ប្រវែងប្រហែល ៥ម៉ែត្រ និងទម្ងន់ ៣០គីទ្បូក្រាម នៅក្នុងបន្ទប់គេងរបស់នាង។ នេះបើយោងតាមរយៈ សារព័ត៌មានឃេញ ១៤ វៀតណាម ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។
ស្រ្តីរូបនេះ ឈ្មោះ Trina Hibberd រស់នៅរដ្ឋ Queensland ប្រទេសអូស្ត្រាលី ក្រោយពីភ្ញាក់ផ្អើល ពេលឃើញពស់ថ្លាន់ លូនចូលក្នុងបន្ទប់គេងនោះ នាងមិនបានរត់ទៅណាទេ ដោយនាងបានថត រូបភាពពស់ថ្លាន់ ពេលដែលវាកំពុងវារនៅលើជញ្ជាំងផ្ទះ ក្នុងបន្ទប់គេងរបស់នាង រួមធ្វើការបង្ហោះ តាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក។
បន្ទាប់ពីការបង្ហោះក្លីបវីដេអូនេះរួច ភ្លាមៗនោះ ក៏ទទួលបានការចែករំលែក និងបញ្ចេញមតិតៗគ្នាជាច្រើន ដោយសារអ្នកខ្លះឃើញហើយ សឹងតែមិនជឿថា រូបនាងពិតបានឃើញពស់ថ្លាន់ធំយ៉ាងនេះមែន៕
https://youtu.be/Xbiuo7iYB_0
មតិយោបល់