រុស្ស៊ីៈ ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការបរទេសខ្លួន គឺលោក Sergei Lavrov នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នាថ្ងៃទី៣១ ខែឧសភាខាងមុខ ដើម្បីពិភាក្សាជាមួយសមភាគីរបស់ពួកគេ អំពីស្ថានភាពនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើទ្បើងស្របពេលដែលក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង កំពុងរៀបចំកិច្ចប្រជុំកំពូលមួយ ក្នុងប្រទេសសិង្ហបុរី នៅខែក្រោយរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕
មតិយោបល់