ព័ត៌មានអន្តរជាតិ

ព្យុះផ្គររន្ទះវាយប្រហារ នៅឥណ្ឌា ផ្ដាច់ជីវិតមនុស្ស ២០នាក់

ឥណ្ឌាៈ យ៉ាងហោចណាស់មនុស្ស ២០នាក់ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង លាយទ្បំនឹងព្យុះផ្គររន្ទះ បានវាយប្រហារនៅរដ្ឋ Uttar Pradesh ភាគខាងជើងឥណ្ឌា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ​នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។

តាមប្រភពពីមន្រ្តីក្នុងតំបន់ម្នាក់ បាននិយាយនៅថ្ងៃសៅរ៍នេះថា ក្នុងចំណោមជនរងគ្រោះទាំងអស់ គឺមានមួយចំនួនបានស្លាប់ ដោយសារដើមឈើ និងបង្គោលភ្លើងដួលរលំលើពួកគេ មួយចំនួនទៀតបានស្លាប់ បន្ទាប់ពីត្រូវរន្ទះវាយប្រហារ។

ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលរដ្ឋ បានផ្តល់ប្រាក់សំណងចំនួន ៤០០,០០០ រូពី ស្មើនឹង ៦,០០០ ដុល្លារអាមេរិក សម្រាប់ក្រុមគ្រួសារជនរងគ្រោះនីមួយៗផងដែរ៕

មតិយោបល់