ស៊ីរីៈ យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់បាត់បង់ជីវិត និង ១៨នាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារ តាមអាកាសរបស់រដ្ឋាភិបាលស៊ីរី ទៅលើភូមិនានា ក្នុងទីក្រុងអ៊ីដលីប ដែលគ្រប់គ្រងដោយឧទ្ទាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
អគារ និងកន្លែងមួយចំនួន នៅក្នុងភូមិ Binnish, Ram Hamdan និង Taftanaz ដែលគ្រប់គ្រងដោយកងកម្លាំងចម្រុះពួកឧទ្ទាម ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
សកម្មជនក្នុងតំបន់ ដែលមានមូលដ្ឋាននៅ Taftanaz លោក Mohammed Abu al-Amin បានប្រាប់ភ្នាក់ងារអាល់ចាហ្សេរ៉ាថា ការបាញ់ផ្លោងមួយ បានអូសបន្លាយពេលប្រហែល ២ ម៉ោង ដោយភាគច្រើននៃអគារ ដែលរងការវាយប្រហារនេះ គឺស្ថិតនៅទីប្រជុំជន ក្នុងនោះរួមមានទាំងមន្ទីរពេទ្យ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ៕
មតិយោបល់