ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ីផ្អាកគម្រោងស្រាវជ្រាវថាមពលនុយក្លេអ៊ែរ ជាមួយអាមេរិក

រុស្ស៊ីៈ រដ្ឋាភិបាលក្រុងម៉ូស្គូ កាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបានព្យួរការស្រាវជ្រាវរួមគ្នាលើគម្រោង ថាមពលនុយក្លេអ៊ែរ ជាមួយអាមេរិក ខណៈដែលភាពជាប់គាំងរបស់រុស្ស៊ី ជាមួយប្រទេសលោកខាងលិច មិនទាន់បង្ហាញសញ្ញានៃការបន្ធូរបន្ថយទេ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។

ការផ្លាស់ប្តូរនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យបញ្ឈប់ការចុះ កិច្ចព្រមព្រៀងលើគម្រោងថាមពលនុយក្លេអ៊ែរ ជាមួយអាមេរិក កាលពីថ្ងៃចន្ទ ជាការសងសឹកចំពោះ ទង្វើអមិត្តរបស់ក្រុងវ៉ាស៊ីនតោន មកលើរុស្ស៊ី។

គួរបញ្ជាក់ដែរថា ភាពតានតឹង បានកើនឡើងរវាងមហាអំណាចទាំងពីរ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្អាកកិច្ចពិភាក្សាស្តីពីបទឈប់បាញ់គ្នាមួយ នៅប្រទេសស៊ីរី ក្រោយក្រុងម៉ូស្គូនៅតែបន្តយុទ្ធនាការ ទម្លាក់គ្រាប់បែកជាបន្ត ក្នុងការគាំទ្រគោលនយោបាយរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad៕

russia-suspends-us-joint-nuclear-energy-research

មតិយោបល់