ស៊ុយអែដៈ ប៉ូលិសនៅក្នុងនៅក្នុងទីក្រុង Gothenburg ភាពខាងលិចប្រទេសស៊ុយអែដ បានសម្រេចចិត្តដំឡើងកាមេរ៉ាឃ្លាំមើលជាច្រើនគ្រឿង នៅកណ្តាលទីក្រុងអំឡុងពេលថ្ងៃបុណ្យប្រពៃណីជាតិធំមួយដែលបានធ្វើឡើងនៅក្នុងខែនេះ ក្នុងគោលបំណងដើម្បីការពារការយាយីផ្លូវភេទ។នេះបើយោងតាមសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ប៉ូលិសជាច្រើននាក់ត្រូវបានគេដាក់ត្រៀមផងដែរនៅក្នុងថ្ងៃបុណ្យឆ្នាំនេះ ក្នុងបំណងដើម្បីដោះស្រាយបញ្ហាបៀតបៀនផ្លូវភេទឲ្យភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ អ្នករៀបចំកម្មវិធីបុណ្យ និង សមាជិកបុគ្លលិកជាច្រើននាក់ត្រូវទទួលវគ្គបំពាក់បំប៉នអំពីវិធីជួយសង្គ្រោះដល់ជនរងគ្រោះពីការយាយីភ្លូវភេទ។គំនិតផ្តួចផ្តើមនេះតាមដានដោយអ្នករាយការជាច្រើននាក់ដែលដើរបង្កប់ខ្លួននៅក្នុងពិធិបុណ្យនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា បុណ្យប្រពៃណីជាតិមួយនេះ ត្រូវបានគេប្រារពឡើងតាំងពី ឆ្នាំ១៩៩១មកម្ល៉េះ មានកាំវិធី ល្បែងល្បាំច្រើន ហើយឆ្នាំនេះគេនឹងប្រារពធ្វើនៅទីក្រុង Gothenburg ថ្ងៃទី ១៦ ខាងមុខ ហើយសង្ឃឹមថាមានមនុស្សយ៉ាងហោចណាស់មានននុស្ស ១,៥ លាននាក់ចូលរួម។ សូមបញ្ជាក់ថា កាលពីឆ្នាំមុនមានករណីយាយីផ្លូវភេទ ៦ករណី ក្នុងមានការរំលោភសេពសន្ថរវះពីរកណីកើតឡើងនៅក្នុងភោជនីដ្ឋាន និង ក្នុងសណ្ឋាគារ៕
មតិយោបល់