ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សម្ញែងសាច់ដុំជាមួយយន្តហោះចម្បាំងថ្មីផលិតក្នុងស្រុក

អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានបញ្ចេញយន្តហោះចម្បាំងក្នុងស្រុកមួយ ជាមួយនឹងការលើកទ្បើងពីសំណាក់ប្រធានាធិបតីលោក ហាសសាន់ រ៉ូហានី ថាអ៊ីរ៉ង់នឹងពង្រឹងកម្លាំងយោធាខ្លួន ក្នុងគោលបំណងទប់ស្កាត់សត្រូវ ដើម្បីបង្កើតសន្តិភាពយូរអង្វែង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

រូបភាពដែលបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃអង្គារ បានបង្ហាញថា លោក រ៉ូហានី អង្គុយនៅក្នុងកាប៊ីនយន្ដហោះចម្បាំងថ្មី Kowsar ជំនាន់ទី ៤ នៅឯពិព័រណ៍ឧស្សាហកម្មការពារជាតិ ក្នុងទីក្រុងតេអេរ៉ង់។

ប្រភពដដែលបានបន្ថែមទៀតថា យន្តហោះចម្បាំងនេះ មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឈានមុខ និងរ៉ាដាចម្រុះ ដែលវាត្រូវបានបង្កើតឡើង នៅក្នុងស្រុកជាលើកដំបូង ១០០%៕

មតិយោបល់