ភ្នំពេញៈ នគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឆក់ទូរស័ព្ទពីនិស្សិតស្រីម្នាក់ ពេលកំពុងជិះម៉ូតូតាមផ្លូវ នៅចំណុចមុខផ្ទះលេខ84ផ្លូវ205កែងផ្លូវ430ក្រុម27 សង្កាត់ទំនប់ទឹក ខណ្ទចំការមន ភ្នំពេញ ប៉ុន្តែក្រោយពេលសមត្ថកិច្ចចាប់ជនសង្ស័យបានហើយ ក៏មានជនមិនស្គាល់អត្តសញ្ញាណ បានឆ្លៀតជិះយកម៉ូតូជនសង្ស័យចេញពីកន្លែងកើតហេតុទៅបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៥០នាទីល្ងាច ថ្ងៃទី២៣ ខែមិថុនានេះ នៅសង្កាត់ទំនប់ទឹក ខណ្ទចំការមន ដោយជនសង្ស័យដែលសមត្ថកិច្ចចាប់បាន02នាក់នោះ គឺអ្នកបេីកម៉ូតូឈ្មោះ ឆាយ ចាន់រិទ្ធិ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ក្រុម03ភូមិចំរេីនផល សង្កាតបឹងទំពុន ខណ្ទមានជ័យ។ ជនសង្ស័យទី២ ឈ្មោះ ប៊ុន ឡេង ភេទ ប្រុស អាយុ19ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់បឹងស្រឡាង ខណ្ទទួលគោក រាជធានីភ្នំពេញ៕
ចំណែកជនរងគ្រោះឈ្មោះ កែវ ពិសី ភេទស្រី អាយុ22ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនិសិត្ស ស្នាក់នៅផ្ទះលេខ1149A ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ទមានជ័យរាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានជិៈម៉ូតូម៉ាកស្កូបពីពណ៌សបិទពណ៌ស្វាយ ផ្លាកលេខ1AC8086ភ្នំពេញចេញពីផ្ទះមកដល់ចំណុចកេីតហតុខាងលេីត្រូវបានជនល្មេីសពីរនាក់ជិះម៉ូតូC125ពណ៌ខ្មៅសេរី2015 ស្លាកលេខមិនចាំអក្សរលេខ2655 បានធ្វេីសកម្មភាពឆក់ទូរស័ព្ទ ហេីយជនរងគ្រោះក៏ស្រែកចោរៗ ពេលនោះ សមត្ថកិច្ចបានដេញតាមជាមួយជនរងគ្រោះរហូតដល់ក្រោយវត្តទួលទំពូងទើបជនសង្ស័យទាំងពីរនាក់នោះ ផ្តួលម៉ូតូហេីយរត់ ប៉ុន្តែគេចមិនរួចក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។
វត្តុតាងមានទូរស័ព្ទដៃរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ ចំណែកម៉ូតូជនល្មេីសត្រូវបានជនមិនស្គាល់មុខម្នាក់ជិះគេចចេញទៅបាត់ ជនល្មេីសទាំងពីរយកមកអធិការខណ្ទចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់