ម៉ាឡេស៊ីៈ វីដេអូដែលចេញពីកាមេរ៉ាសុវត្ថិភាព ពាក់ព័ន្ធនឹងការធ្វើឃាត់លោក គីម ជុងណាំ នៅក្នុងព្រលានយន្តហោះទីក្រុងកូឡាឡាំពួ ត្រូវបានប៉ូលិសម៉ាទ្បេស៊ីបញ្ចេញជាសាធារណៈហើយ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានបង្ហាញពីសកម្មភាពនៃការលួចធ្វើឃាត ទៅលើបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
តាមរយៈវីដេអូគួរឲ្យរន្ធត់នោះ បានបង្ហាញឲ្យឃើញពីស្ត្រីម្នាក់ ដែលជាជនសង្ស័យ ត្រូវអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន ដំបូងគេ បន្ទាប់ពីនាងបានប្រើប្រាស់ក្រណាត់ខ្ទប់មុខពីក្រោយខ្នង និងបានបាញ់ស្ព្រាយដាក់មុខលោកគីម ជុងណាំ បន្ថែមទៀត មុនពេលដែលគាត់ ត្រូវថ្នាំពុលស្លាប់៕
https://www.youtube.com/watch?v=OA38thNyA10
មតិយោបល់