ព័ត៌មានសិល្បៈ និងកម្សាន្ត

Rith Omega និយាយពីចំណុចពិសេស«ឧបសគ្គស្នេហ៍»

ធៀបនឹងបទចម្រៀងមុនដែលផលិតករវ័យក្មេងលោក Rith Omega បានផលិតនៅក្នុងផលិតកម្មថោន គេកត់សម្គាល់ថាបទចម្រៀងដែលមានចំណងជើងថា«ឧបសគ្កស្នេហ៍» គឺជាបទដែលមានសាច់រឿងទាក់ទាញជាងគេ។

លោកបានបង្ហាញពីការរំពឹងសម្រាប់ការដឹកនាំសម្ដែងរឿងនេះ ខណៈដែលនៅពីក្រោយការផលិតលោកក៏បង្ហាញពីផលវិបាក និងចំណុចពិសេសដែលនាំអោយសម្រេចផលិតនូវសាច់រឿងមួយនេះ។

លោក Rith Omega និយាយថាខ្លឹមសារសំខាន់ៗនៅក្នុងបទនេះ គឺមាន៣ចចំណុច ទី១ បង្ហាញពីការតស៊ូរបស់ជនពិការគឺមនុស្សគមួយរូប ដើម្បីកុំអោយមានការរើសអើងចំពោះជនពិការ។ ទី២ ចង់អប់រំអោយស្គាល់ពីការរស់នៅជាប្រចាំថ្ងៃនៃការប្រើជីវិត ដូចជាការប្រើទូរស័ព្ទ លេង Facebook និងមានស្នេហា ដោយចេះកើតទុក្ខ និងសប្បាយជាដើម។ សម្រាប់ទី៣គឺលោកចង់បង្ហាញពីស្នេហាស្មោះមិនប្រាកដថាមានរឺក្រនោះទេ ដោយតម្រូវអោយតួអង្គស្រីបង្ហាញពីភក្ដីស្នេហ៍ដោយមិនខ្វល់ពីសំបកក្រៅរបស់បុរស ដែលមិនខុសពីការរក្សានូវតម្លៃស្រ្តីនៅក្នុងសង្គម។ ជាក់ស្ដែង បើទោះជាបុរសនោះជាមនុស្សគ និង គ្មានលុយកាក់ តែនាងនៅលះបង់គ្រប់សម្រាប់បុរសម្នាក់នោះ។ លោកថាចម្រៀងមួយបទនេះ មានសាច់រឿងមិនខុសពីឈុតខ្លីនៃភាពយន្តនោះទេ ដោយគ្រាន់តែបានចេញបង្ហោះមានការគាំទ្រយ៉ាងពេញទំហឹងនោះផង។

លោកថាខ្លួនពេញចិត្តឈុតឆាកសាច់រឿងមួយនេះ ដោយខ្លឹមសារសាច់រឿង ក៏ជាដកស្រង់ពីសាច់រឿងពិតរបស់មនុស្សក្នុងសង្គមផង ទើបលោករំពឹងថានឹងទទួលបានជោគជ័យ ក្រោយពីបទ«ឧបសគ្គ!»ត្រូវបានចេញបង្ហោះ។ លោកថាបទចម្រៀងកន្លងមក ច្រើនតែបង្ហាញពីស្នេហាផិតក្បត់ និងអោយតម្លៃលើសម្ភារៈនិយម និងភាពឡូយឆាយ អ៊ីចឹងហើយទើបបង្កើតសាច់រឿងមួយថ្មី ដោយបានទាំងដឹកនាំសម្ដែងអោយមើលទៅដូចជាឈុតក្នុងកុនពិតៗនោះផង ដើម្បីអោយកាន់តែទាក់ទាញ។ លោកនៅតែប្រកាសឡើងថាគឺមានបំណងតែមួយគត់ គឺចង់ឆ្លុះបញ្ចាំងពីស្នេហាមួយរវាងនារីរូបស្រស់ចិត្តស្មោះ ជាមួយបុរសជាមនុស្សគ ដែលមនុស្សភាគច្រើននៅតែមានការរើសអើស។ យ៉ាងណាមិញ លោកថាបើខ្វះការគាំទ្រទេ ក៏បទចម្រៀងមួយនេះ មិនអាចជោគជ័យខ្លាំងក្លាបានដែរ៕

មតិយោបល់