ព័ត៌មានអន្តរជាតិ

តួកគី បញ្ជូនយានយន្តជិត ១៥០ គ្រឿង ដែលមានកងកុម្ម៉ង់ដូ និងគ្រាប់រំសេវទៅកាន់ខេត្តអ៊ីដលីប

តួកគី: យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី Anadolu បានឲ្យដឹងថា ក្រុងអង់ការ៉ា បានបញ្ជូនយានយន្តជិត ១៥០ គ្រឿង ដែលមានកងកុម្ម៉ង់ដូ និងគ្រាប់រំសេវ ដើម្បីពង្រឹងប៉ុស្តិ៍អង្កេតការណ៍ចំនួន ១២ទីតាំងរបស់ខ្លួន នៅខេត្តអ៊ីដលីប ដែលជាតំបន់កាន់កាប់ ដោយក្រុមឧទ្ទាមចុងក្រោយ ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២០។

ការចល័តក្បួនរថយន្តរបស់តួកគីនេះ ធ្វើទ្បើងយ៉ាងហោចណាស់ជាលើកទី ២ ក្នុងមួយសប្តាហ៍ បន្ទាប់ពីមានការកើនឡើង នៃការប្រយុទ្ធគ្នា នៅភាគពាយព្យខេត្តអ៊ីដលីប រួមទាំងការប៉ះទង្គិចគ្នាដ៏សាហាវមួយ រវាងកងកម្លាំងរដ្ឋាភិបាលតួកគី និងស៊ីរី។

ដោយវាបានកើតឡើង មួយថ្ងៃមុនមន្រ្តីរុស្ស៊ី ទៅដល់ប្រទេសតួកគី ដើម្បីពិភាក្សាអំពីស្ថានភាព នៅខេត្តអ៊ីដលីប៕

មតិយោបល់