ហ្ស៊ីមបាបវ៉េៈ ក្រុមសិទ្ធិមនុស្ស ដែលបានតែងតាំងដោយរដ្ឋាភិបាល នៅហ្សីមបាវ៉េ បានចោទប្រកាន់ទាហានថា បានប្រើប្រាស់ទារុណកម្មជាប្រព័ន្ធ ក្នុងការបង្ក្រាបទៅលើក្រុមបាតុករ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
ពាក់ព័ន្ធនឹងបញ្ហានេះ គណកម្មាធិការសិទិ្ធមនុស្ស នៃប្រទេសហ្សីមបាបវ៉េ បានរិះគន់យ៉ាងខ្លាំង ដល់អាជ្ញាធរចំពោះការប្រើប្រាស់កងទ័ព ដើម្បីបង្ក្រាបបាតុកម្ម។
ភាពចលាចលក្នុងប្រទេស បានផ្ទុះឡើងជាងមួយសប្តាហ៍កន្លងមកហើយ ដោយសារតែរឿងកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។
តាមរបាយការណ៍ចេញផ្សាយ បានបង្ហាញឲ្យឃើញ នូវការវាយប្រហារដែលត្រូវបានគេចោទប្រកាន់ថា បានធ្វើឡើងដោយពួកយោធា នៅតាមផ្នែកផ្សេងៗ នៃរដ្ឋធានី Harare៕
អ្នកយកព័ត៌មានរបស់ភ្នាក់ងារ BBC លោក Andrew Harding នៅក្នុងទីក្រុង Harare បាននិយាយថា គាត់ និងមនុស្សប្រហែល ៣០ នាក់ផ្សេងទៀត ត្រូវបានទ្បោមព័ន្ធ និងរងការវាយដោយពួកទាហាន៕
មតិយោបល់