ព័ត៌មានអន្តរជាតិ

ចិន រិះគន់មេដឹកនាំកោះតៃវ៉ាន់ថា ជាការហួសប្រមាណលើឥទ្ធិពលខ្លួន ដែលជំរុញឲ្យពិភពលោក ប្រឆាំងនឹងក្រុងប៉េកាំង

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃពុធនេះ បានរិះគន់ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវេន បន្ទាប់ពីលោកស្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រឆាំងនឹងប្រទេសចិន មុនពេលដែលក្រុងប៉េកាំង ធ្វើឲ្យខូចដល់លទ្ធិប្រជាធិបតេយ្យសាកលលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន លោក Ma Xiao Guan បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា «ការអត្ថាធិប្បាយរបស់លោកស្រីយ៉ាងដូច្នោះ គឺពុំសមស្រប និងគ្មានមូលដ្ឋានពេញលេញទាល់តែសោះ»។

ដោយលោកបានបន្ថែមថា គោលដៅរបស់លោកស្រី ត្សៃ គឺចង់បង្កើតអស្ថិរភាព រវាងជនរួមជាតិ ឆ្លងកាត់ចំណុចច្រកសមុទ្រ ដែលន័យរបស់លោក បានសំដៅទៅលើការបែងចែកច្រកសមុទ្ររវាងចិន និងតៃវ៉ាន់។

ក្នុងនោះលោក បានបញ្ជាក់ទៀតថា លោកស្រី ត្សៃ កំពុងរៀបចំផែនការ ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន ដែលវាជាការហួសប្រមាណលើឥទ្ធិពលរបស់លោកស្រីហើយ៕

មតិយោបល់