បារាំងៈ បន្ទាប់ពីការបោះឆ្នោតសកលក្នុងប្រទេស កាលពីថ្ងៃទី០៧ ខែឧសភា ម្សិលមិញ ឥទ្បូវនេះលទ្ធផលបានបង្ហាញហើយថា បេក្ខភាពកណ្ដាលនិយម លោក Emmanuel Macron បានឈ្នះដាច់លើការបោះឆ្នោត ប្រធានាធិបតីបារាំង។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។
លោក Macron បានផ្ដួគូប្រជែងខ្លួន គឺលោកស្រី Marine Le Pen បេក្ខភាពស្ដាំនិយមជ្រុល ជាមួយនឹងសំទ្បេងគ្រាំទ្រ ៦៥,៥% ទល់នឹង ៣៤,៥% ដោយនឹងក្លាយជាប្រធានាធិបតីទី០៨ មានវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្របារាំង។
លោក Macron បានថ្លែងថា «ទំព័រថ្មីមួយ កំពុងត្រូវបានប្រែនៅក្នុងប្រវត្តិសាស្រ្តបារាំង»។
ក្នុងនោះ លោកបានបន្ថែមថា «ខ្ញុំចង់ឲ្យវាក្លាយជាទំព័រនៃក្តីសង្ឃឹម និងការជឿទុកចិត្តជាថ្មីមួយ»។
គួរបញ្ជាក់ដែរថា ការស្បថចូលកាន់តំណែង សម្រាប់បេក្ខភាពប្រធានាធិបតីថ្មីរបស់ប្រទេសបារាំង អាចនឹងត្រូវធ្វើទ្បើងនៅពាក់កណ្ដាលខែឧសភានេះ ដើម្បីជ្រើសតាំងសមាជិកសភាចំនួន ៥៧៧នាក់៕
មតិយោបល់