ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ សាងសង់របងតាមបណ្តោយព្រំដែន ជាមួយស៊ីរី ដើម្បីរារាំងពួកសកម្មប្រយុទ្ធ ISIL

អ៊ីរ៉ាក់ៈ ប្រភពពីមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ាក់ បានចាប់ផ្តើមសាងសង់របងសន្តិសុខ តាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយប្រទេសស៊ីរី ដើម្បីបញ្ឈប់ការឆ្លងចូលរបស់សមាជិក ISIL មកក្នុងប្រទេសពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

របាំងព្រំដែននោះ រួមមានរូងថ្មកម្ពស់ ៦ ម៉ែត្រ ដែលរហូតមកដល់ពេលនេះ មានចម្ងាយ ២០ គីឡូម៉ែត្រ ពីភាគខាងជើងតំបន់ជុំវិញ ទីប្រជុំជនព្រំដែន al-Qaim ខណៈវាជាទីតាំងដែលកងកម្លាំងអ៊ីរ៉ាក់ បានដកទ័ពចេញពីពួកសកម្មប្រយុទ្ធ ISIL កាលពីខែវិច្ឆិកាកន្លងទៅ។

ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ បានដកស្រង់សម្ដីលោក Anwar Hamid Nayef អ្នកនាំពាក្យឆ្មាំព្រំដែននៅខេត្ត Anbar បាននិយាយថា កាលពី១០ ថ្ងៃមុន រដ្ឋាភិបាលអ៊ីរ៉ាក់ បានសាងសង់របងសន្តិសុខ លួសបន្លាជាមួយនឹងប៉មតាមដាន នៅតាមព្រំដែនជាមួយស៊ីរី»។

ដោយកងកម្លាំងអ៊ីរ៉ាក់ កំពុងត្រៀមរៀបចំកាមេរ៉ា ដើម្បីទប់ស្កាត់ក្រុមប្រដាប់អាវុធ ដែលព្យាយាមចូលមកក្នុងទឹកដីពួកគេ តាមរយៈការឆ្លងកាត់ពីប្រទេសស៊ីរី៕

មតិយោបល់