ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អំពាវនាវឲ្យកូរ៉េខាងត្បូង បង្កើនល្បឿននៃកិច្ចពិភាក្សាអន្តរកូរ៉េបន្ថែមទៀត

កូរ៉េ: យោងតាមរបាយការណ៍មួយពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់កូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានស្នើសុំឲ្យកូរ៉េខាងត្បូង ពន្លឿនកិច្ចចរចាអន្តរកូរ៉េ ជាក់ស្ដែងបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។

ការលើទ្បើងនេះ បានធ្វើទ្បើងដោយរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Cho Myoung-gyon នៅទីក្រុងព្យុងយ៉ាង នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានជួបពិភាក្សា ជាមួយលោក Kim Yong Chol អនុប្រធានគណ:កម្មាធិការកណ្តាលរបស់គណបក្សពលករកូរ៉េ (WPK) និងជានាយករណសិរ្សរួបរួមរបស់កូរ៉េខាងជើង។

ដោយលោក Cho និងលោក Kim បានបញ្ជាក់ពីកិច្ចចរចាអន្តរកូរ៉េបន្ថែម នាពេលឆាប់ខាងមុខ ដោយរៀបចំឲ្យល្អប្រសើរ ជាងមុនរវាងភាគីទាំងពីរ៕

មតិយោបល់