ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនចំណាកស្រុកចំនួន ៤៥នាក់ស្លាប់ និង ២.០០០នាក់ទៀត ត្រូវបានជួយសង្គ្រោះនៅប្រទេសអ៊ីតាលី

អ៊ីតាលីៈ បើតាមកងកម្លាំងជើងទឹក បាននិយាយថា ជនចំណាក់ស្រុកចំនួន ៤៥នាក់ស្លាប់ និង ២.០០០នាក់ទៀត ត្រូវបានជួយសង្គ្រោះ ក្នុងឧប្បត្តិហេតុលិចនាវា នៅពេលដែលជនភៀសខ្លួនទាំងនេះ បានធ្វើដំណើរតាមសមុទ្រមេឌីទែរ៉ាណេ ដើម្បីស្វែងរកសិទ្ធិជ្រកកោន ក្នុងប្រទេសអ៊ីតាលី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។

មកទល់ពេលនេះ កងកម្លាំងជើងទឹកអ៊ីតាលី កំពុងបន្តប្រតិបត្តិការស្វែងរក ចំពោះអ្នកដែលបានបាត់ខ្លួនទាំងនោះ។

កាលពីថ្ងៃពុធជនចំណាកស្រុកចំនួន ៥៤០នាក់ ត្រូវបានជួយសង្គ្រោះ ដោយក្នុងរួមមានទាំងក្មេងស្រីកំព្រា អាយុប្រាំបួនខែនីហ្សេរីយ៉ាម្នាក់ បន្ទាប់ពីទូករបស់ពួកគេ បានក្រឡាប់ដោយសារភាពចង្អៀតណែន។

គ្រោះមហន្តរាយមួយផ្សេងទៀត បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទូកដឹកជនចំណាកស្រុកចំនួន ៣៥នាក់ បានលិច នៅភាគខាងជើងទីក្រុង Zuwara ប្រទេសលីប៊ី ដែលគេជឿថា អាចនឹងមានអ្នកបាត់បង់ជីវិតរហូតដល់ ២០ ទៅ ៣០ នាក់។

បើយោងតាមទូរទស្សន៍រដ្ឋ Rai បានឲ្យដឹងថា ជនអន្តោរប្រវេសន៍ប្រមាណជា ១០.០០០ នាក់ហើយ ត្រូវបានជួយសង្គ្រោះ ក្នុងសប្តាហ៍នេះ នៅភាគខាងត្បូងសមុទ្រមេឌីទែរ៉ាណេ ដោយកងកម្លាំងជើងទឹក រួមទាំងសហភាពអឺរ៉ុប (EU) បេសកកម្មជើងទឹក EUNAVFOR MED និងទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex ៕

Captureindex

មតិយោបល់