ព័ត៌មានជាតិ

ក្រឡាប់រថយន្តដឹកភ្ញៀវទេសចរណ៍របួសច្រើននាក់

បន្ទាយមានជ័យ: ភ្ញៀវទេសចរណ៍ច្រើននាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារក្រឡាប់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៦ នាវេលាម៉ោង៣៖២០នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុ អ្នកបើកបររត់គេចខ្លួន ហើយបណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ ដែលជាជនជាតិចិន ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងអ្នករងរបួសស្រាលច្រើននាក់ទៀត។

រថយន្តដែលក្រឡាប់នោះ ជារថយន្តប្រភេទ២៤កៅអី ពណ៌សលាយខៀវ ពាក់ស្លាកលេខ ៣A-១២៨៥៕

មតិយោបល់