អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីន បានបង្កើនសង្គ្រាមពាណិជ្ជកម្ម ជាមួយក្រុងប៉េកាំង ដោយបានចុះបញ្ជីលើផលិតផលបន្ថែម គិតជាទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារ ដែលខ្លួនគ្រោងនឹងដាក់ពន្ធលើវាឲ្យបានឆាប់បំផុតនាខែកញ្ញាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។
ការផ្លាស់ប្តូរនេះ បានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរ បានដាក់ពន្ធលើតម្លៃទំនិញចំនួន ៣៤ ពាន់លានដុល្លារទៅលើទំនិញរបស់គ្នាទៅវិញទៅមក។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធបន្ថែមទៀត ប្រឆាំងនឹងប្រទេសចិន ប្រសិនបើខ្លួនត្រូវបានសងសឹកនោះ។
សូមជំរាបថា បញ្ជីរាយឈ្មោះទំនិញទាំងនោះ មានជាង ៦,០០០ មុខ ក្នុងនោះរួមមានផលិតផលម្ហូបអាហារ រ៉ែ និងទំនិញប្រើប្រាស់ ដូចជាកាបូបដៃជាដើម៕
មតិយោបល់