ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាមដែលឡោមព័ទ្ធនៅទីក្រុង Deraa របស់ស៊ីរី រៀបចំកិច្ចចរចាជាមួយកងទ័ពរុស្ស៊ី

ស៊ីរីៈ ពួកឧទ្ទាមដែលកាន់កាប់នៅទីក្រុង Deraa បានរៀបចំធ្វើកិច្ចចរចា ជាមួយក្រុមមន្រ្តីយោធារុស្ស៊ី កាលពីថ្ងៃអង្គារ ដើម្បីជម្លៀសពួកអ្នកប្រយុទ្ធរបស់ខ្លួន ទៅកាន់តំបន់គ្រប់គ្រងដោយក្រុមប្រឆាំង នៅភាគពាយព្យប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យពួកសកម្មប្រយុទ្ធ លោក Abu Shaimaa បាននិយាយប្រាប់ភ្នាក់ងាររ៉យទ័រកាលម្សិលមិញថា «មានសម័យប្រជុំមួយ ជាមួយកងទ័ពរុស្ស៊ី អំពីការជម្លៀសមនុស្សចេញពីតំបន់ កំពុងមានជម្លោះ។

ដោយទ្បែកសារព័ត៌មាន Zeina Khodr របស់ភ្នាក់ងារ Al Jazeera បានរាយការណ៍ពីទីក្រុងបេរូតរបស់លីបង់ ដែលជាប្រទេសជិតខាងថា ផ្នែកដែលគ្រប់គ្រងដោយពួកឧទ្ទាមនៅទីក្រុង Deraa ត្រូវបានហ៊ុំព័ទ្ធដោយកងទ័ពរដ្ឋាភិបាលស៊ីរី ដែលមានមនុស្សរាប់ពាន់នាក់ ត្រូវបានជាប់ឃាំងនៅទីនោះ ក្នុងនោះរួមទាំងពួកយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគេផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ មេបញ្ជាការពួកឧទ្ទាម បានចោទប្រកាន់យោធារុស្ស៊ីថា បានរំលោភលើកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់គ្នា ដែលខ្លួនបានធ្វើវាទ្បើង ជាមួយរដ្ឋាភិបាលស៊ីរី កាលពីសប្តាហ៍មុន បន្ទាប់ពីការបរាជ័យ ក្នុងការផ្តល់ផ្លូវសុវត្ថិភាពដល់អ្នកដែលមិនចង់រស់ នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល៕

មតិយោបល់