ព័ត៌មានអន្តរជាតិ

សមាជិក ៣នាក់ ក្នុងចំណោមមនុស្សទាំង ១៣នាក់ ដែលត្រូវរំដោះចេញពីក្នុងរូងភ្នំថៃ នឹងទទួលបានសញ្ជាតិឆាប់ៗ

ថៃៈ ​សមាជិក​ក្រុមបាល់ទាត់​ថៃ​៣​រូប ​ដែល​ទើប​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​​រូងភ្នំ ​ភាគ​ខាងជើង​ប្រទេស​ថៃ នាពេលថ្មីនេះៗ ត្រូវបាន​គេ​ដឹងថា​ ពួកគេ​​ជា​មនុស្ស​គ្មាន​រដ្ឋ គឺ​រស់នៅក្នុង​ប្រទេស​ថៃរាប់​ឆ្នាំមកហើយ ​តែ​គ្មាន​សញ្ជាតិ​ថៃនោះទេ​។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

​ក្រសួងមហាផ្ទៃ និង​នាយកដ្ឋាន​កុមា​រ និង​យុវជន​ បានបញ្ជាក់ថា បីនាក់​ក្នុងចំណោម​មនុស្សទាំង ​១៣​នាក់ ដែលត្រូវបានជួយសង្គ្រោះ​ពី​រូង​ភ្នំ​ខេត្ត​ឈៀង​រ៉ៃ ជា​មនុស្ស​គ្មាន​រដ្ឋ​។​​ ដោយអាជ្ញាធរថៃ ​បាន​សន្យា​ថា នឹងផ្តល់ឲ្យ​ពួកគេ​នូវ​ជំនួយ​ផ្លូវច្បាប់ ​ដើម្បី​ដំណើរការ​បញ្ជាក់​សញ្ជាតិ ក្នុងករណី​ប្រសិនបើ​ឯកសារ​របស់​ពួ​គេ​ មិនមាន​បញ្ហា​អ្វីនោះ ពួកគេនឹង​​ទទួលបាន​សញ្ជាតិ​ក្នុង​រយៈពេល​៦​ខែ​ខាងមុខ​។​

​គ្រូបង្វឹក​នៃ​ក្រុម​នេះ​ ឈ្មោះ Ekkapol Chantawong ជាមួយ​ក្មេងប្រុស​២​នាក់ទៀត ទី១ Pornchai Kamluang ​និង​ទី២ Adul Sam-on បាន​ស្ថិត​ក្នុងចំណោម​ពលរដ្ឋ​គ្មាន​រដ្ឋ​ប្រមាណជា​កន្លះ​លាន​នាក់ ​នៅក្នុង​ប្រទេស​ថៃ ដែល​ជួប​ការ​រឹត​ត្បឹ​ត​សព្វបែបយ៉ាង​ នៅក្នុង​ជីវិត​របស់គេ ដោយសារតែ​ពួកគេ​ត្រូវបាន​បដិសេធ​​សិទ្ធិ ​និង​ឱកាស​មួយចំនួន​​៕

មតិយោបល់