ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារគ្រាប់មីស៊ីលទៅកាន់ទីតាំងយោធាស៊ីរី

អ៊ីស្រាអែលៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនទាន់បានបញ្ជាក់ពីរបាយការណ៍ ទាក់ទងនឹងការវាយប្រហារដែនអាកាស ដែលបានធ្វើឡើងនៅប៉ុន្មានម៉ោង បន្ទាប់ពីអ៊ីស្រាអែល បានជម្លៀសក្រុមអ្នកជួយសង្គ្រោះពាក់មួកសុវត្ថិភាពពណ៌សចំនួន ៨០០នាក់ និងក្រុមគ្រួសាររបស់ពួកគេ ចេញពីប្រទេសស៊ីរី តាមការស្នើសុំរបស់រដ្ឋសមាជិក គឺប្រទេសកាណាដា និងសហភាពអឺរ៉ុប។

ទីភ្នាក់ងារព័ត៌មាន SANA បានរាយការណ៍ថា យន្ដហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅយោធាមួយ នៅក្បែរទីក្រុង Masyaf ក្នុងខេត្ត Hama ភាគខាងលិចប្រទេសស៊ីរី។

តាមទូរទស្សន៍អ៊ីស្លាម Al Mayadeen ដែលមានមូលដ្ឋាននៅប្រទេសលីបង់ បានរាយការណ៍ថា យន្ដហោះអ៊ីស្រាអែល បានបាញ់មីស៊ីលពីដែនអាកាសលីបង់ ដោយតម្រង់ទៅកន្លែងវិទ្យាសាស្ត្រមួយ។

ដោយមន្ត្រីស៊ីរីបានរាយការណ៍ថា គោលដៅវាយប្រហារនោះ គឺជាមូលដ្ឋានយោធាមួយ ដែលមានមីស៊ីលលាក់ទុកនៅក្បែរនោះ៕

មតិយោបល់