ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើការរួមគ្នាលើបញ្ហាកូរ៉េខាងជើង មុនដំណើរទស្សនកិច្ចមេដឹកនាំអាមេរិក ទៅកាន់អាស៊ី

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានព្រមព្រៀងធ្វើការរួមគ្នាលើជំហានជាច្រើន ដើម្បីប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង មុនពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់តំបន់អាស៊ី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៧។​​

នៅអំទ្បុងពេល​នៃការទាក់ទងគា្នតាមទូរស័ព្ទរយៈពេល ២០នាទី រវាងលោក ត្រាំ និងលោក អាបេ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីកាលវិភាគ សម្រាប់ដំណើរទស្សនកិច្ច ដោយរួមបញ្ចូលទាំងការស្ថិតនៅរបស់លោកប្រធានាធិបតី ក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆកាខាងមុខ ហើយថែមទាំងបានព្រមព្រៀងគ្នារក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីចាត់វិធានការប្រឆាំងនឹងក្រុងព្យុងយ៉ាងផងដែរ។

ដោយលោក ត្រាំ បានប្រាប់លោក អាបេ ថា «លោកកំពុងទន្ទឹងរង់ចាំទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសជប៉ុន
ដើម្បីពិភាក្សាឲ្យស៊ីជម្រៅអំពីស្ថានភាព នៅកូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀត សម្រាប់ប្រទេសទាំងពីរ»៕

មតិយោបល់