ដើម្បីកម្ចាត់ជាតិពុលចេញពីទំពាំងស្រស់ អ្នកត្រូវធ្វើការចម្អិនឲ្យបានឆ្អិនល្អ មុនពេលយកទៅកែច្នៃ។ ក្នុងករណីទំពាំងមិនបានឆ្លងកាត់ការចម្អិនបានហ្មត់ចត់ទេនោះ វាអាចបណ្តោលឲ្យពុល ហើយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួតចង្អោរ វិលមុខ…។
សូម្បីតែទំពាំងចម្អិនក៏ដោយ ប្រសិនបើអ្នកទទួលទានច្រើន ហើយញឹកញាប់នឹងធ្វើឲ្យរាងកាយអស់កម្លាំង ទន់ខ្សោយ ជាពិសេសមនុស្សចាស់ និងកុមារតូចៗ អាចមានបញ្ហាសុខភាពអាក្រក់។
ដូច្នេះ ដើម្បីកាត់បន្ថយជាតិពុលនៅក្នុងទំពាំង អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
១.ហាន់ទំពាំង ជាចំណិតស្តើងៗ ហើយត្រាំជាមួយនឹងទឹកស្អាតចោលមួយយប់។
២.អ្នកអាចស្ងោរទំពាំងឲ្យឆ្អិន បន្ទាប់ពីស្ងោររួច សូមដាក់ត្រាំងនៅក្នុងទឹកអង្ករ ឬទឹកអំបិល ១ទៅ២ថ្ងៃ។ ប៉ុន្តែរាល់ពេល ៦ម៉ោងត្រូវដូរទឹកថ្មីចេញម្តង។
៣.ស្ងោរទំពាំង ២ទៅ៣ដង (រាល់ពេលស្ងោរពុះត្រូវដូរទឹកចេញ) បន្ទាប់មកលាងចេញជាមួយនឹងទឹកស្អាត។ ប្រសិនបើទំពាំងទន់ លែងមានក្លិនឈួល និងរស់ជាតិហាង បានន័យថាមានសុវត្ថិភាពហើយ។
៤.ដាក់ទំពាំងទៅក្នុងឆ្នាំងមួយ រួចហាន់ម្ទេសដាក់ចូល៤ទៅ៥ផ្លែ ទើបស្ងោរដោយដុះកម្តៅល្មម។ នៅពេលដែលវាទន់ស្រង់ចេញ ហើយលាងសម្អាតឲ្យបានច្រើនដង។
៥.វិធីចុងក្រោយ អ្នកអាចដាក់ត្រាំងជាមួយនឹងទឹកក្រូចឆ្មារចោលមួយយប់ បន្ទាប់មកលាងសម្អាតឲ្យបានច្រើនដង មុននឹងយកទៅកែច្នៃធ្វើជាម្ហូប៕
ដកស្រង់ពី៖ soha
មតិយោបល់