ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទទួលបានយន្តហោះថ្មីពីអឺរ៉ុប មុនពេលការទណ្ឌកម្មរបស់អាមេរិក

អ៊ីរ៉ង់: នៅរយ:ពេលមិនដល់ពីរថ្ងៃទៀតទេ ការដាក់ទណ្ឌកម្មជាថ្មីរបស់អាមេរិក នឹងត្រូវចូលជាធរមាន ដោយអ្នកនាំពាក្យរបស់អ៊ីរ៉ង់ បាននិយាយថា យន្តហោះថ្មីចំនួន ៥ គ្រឿងមកពីក្រុមហ៊ុនផលិតយន្តហោះ ATR នឹងមកដល់ទីក្រុងតេអេរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញបន្ថែមសម្រាប់កងទ័ពរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨។

អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ នៅលើបណ្តាញទូរទស្សន៍ Telegram របស់ខ្លួនថា «ផ្អែកលើកិច្ចព្រមព្រៀង ដែលមានស្រាប់នោះ យន្តហោះថ្មីរបស់ក្រុមហ៊ុន ATR ចំនួន ៥គ្រឿង នឹងចុះចតនៅអាកាសយានដ្ឋាន Mehrabad វេលាម៉ោង ៩ ព្រឹកថ្ងៃស្អែក»។

ខណ:ដែលការដាក់ទណ្ឌកម្មជុំទី១ របស់អាមេរិក នឹងត្រូវបានកំណត់ឡើងវិញ នាថ្ងៃច័ន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ សប្ដាហ៍ក្រោយនេះ ចំពេលដែល ATR មានមូលដ្ឋាននៅអឺរ៉ុប ក៏មានការធ្វើពាណិជ្ជកម្ម នៅអាមេរិកដែរ ហេតុដូច្នេះវា ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មផងដែរ៕

មតិយោបល់