ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ានៅថៃ!! ទាមទារឲ្យបិទការផ្សព្វផ្សាយ «ពាណិជ្ជកម្មគ្រឿងស្រវឹង» លើកញ្ចក់ទូរទស្សន៍

ថៃៈ បាតុករជាច្រើននាក់ កំពុងផ្ទុះការតវ៉ាជាច្រើនកន្លែង ដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ បិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្នុងនោះមានទាំងបារីផងដែរ នៅលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការយុវជនកុំឲ្យពិសារគ្រឿងស្រវឹង ហើយងាកមកខិតខំសិក្សាវិញ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកបណ្ឌិត Samarn បានឱ្យដឹងថា ការថតផ្សាយពាណិជ្ជកម្ម ដែលយកតារាល្បីៗ មកបង្ហាញម៉ាកស្រាបៀរ
ជាមេរោគបំពុលសង្គម និងធ្វើឲ្យយុវជនឈ្លក់វង្វេងភ្លេចការសិក្សា បំផ្លាញខ្លួនឯង និងគ្រូសារ រួមទាំងប្រទេសជាតិផងដែរ ជាពិសេសការពិសារស្រាថែមទាំងបង្កឲ្យមានជំងឺធ្ងន់ធ្ងរជាង៦០ ប្រភេទឯណ្ណោះ។

លើសពីនេះទៅទៀត លោកវេជ្ជបណ្ឌិត Samarn បានស្នើដល់រដ្ឋាភិបាលឲ្យមានទប់ស្កាត់កន្លែងផ្សេងទៀត ដូចជា នៅតំបន់សាលារៀន និងថ្ងៃដែលអាចលក់គ្រឿងស្រវឹងដាច់ខ្លាំង ដោយរួមបញ្ចូលទាំងថ្ងៃឈប់សម្រាក ឬបុណ្យទានជាដើមផងដែរ៕

មតិយោបល់