កូរ៉េៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun -hye បាននិយាយនៅឯកិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះថា ការធ្វើតេស្តនុយក្លេអ៊ែរ និងការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងជាលើកទីបួន បានធ្វើឲ្យបញ្ហាប្រឈម ទៅនឹងទំនាក់ទំនងជាមួយប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។
លោកស្រី Park បាននិយាយថា ការបង្កហេតុរបស់កូរ៉េខាងជើង បានបណ្ដាលឲ្យរងការគំរាមគំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់អាស៊ីភាគឦសាន នេះបើតាមការថ្លែង បន្ទាប់ពីកិច្ចប្រជុំរបស់លោកស្រី ជាមួយលោកស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំ ២០ នៅក្នុងទីក្រុង Hangzhou ប្រទេសចិន៕
មតិយោបល់