ព័ត៌មានអន្តរជាតិ

Update៖ អគ្គិភ័យឆេះរថយន្ដក្រុងនៅចិន មនុស្សស្លាប់កើនទ្បើងដល់ ៣៥នាក់

ចិន: អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មនុស្សស្លាប់កើនទ្បើងដល់ ៣៥នាក់ហើយ បន្ទាប់ពីរថយន្តក្រុងមួយ បានផ្ទុះឆេះនៅខេត្តហ៊ូណាន កាលពីព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។

គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោងប្រហែល ១០និង២០នាទីព្រឹក នៅពេលរថយន្តក្រុងដឹកមនុស្ស ៥៦នាក់ បានធ្លាក់ចូលទៅក្នុងរនាំងផ្លូវនៅក្នុងតំបន់ Yizhang។ ហើយវាបានលេចធ្លាយប្រេងហៀរចេញមកខាងក្រៅ ដែលជាហេតុបង្កឲ្យផ្ទុះឆាបឆេះរថយន្តក្រុងនេះតែម្តង។

ដោយឡែក មនុស្សចំនួន ២១នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល ហើយប៉ូលិសបានឃុំខ្លួនអ្នកបើកបរផងដែរ៕

មតិយោបល់