ចិន៖ នៅសប្ដាហ៍មុននេះ មានព័ត៌មានចចាមអារ៉ាមមួយ បានលេចឮតាមប្រព័ន្ធអនឡាញថា ក្រុមហ៊ុន Richard Yu កំពុងសំងំផលិតប្រព័ន្ធដំណើរការទូរស័ព្ទ (Mobile OS) ផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការប្រើប្រាស់ Android របស់ Google។
នៅថ្ងៃនេះ លោក Richard Yu នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Huawei បានបង្ហោះសារនៅលើ បណ្ដាញអ៊ីនធើណែតចិន Weibo ថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់ Android របស់ Google រហូតទាល់តែ Google ឈប់ឲ្យប្រើ។
នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ការប្រើប្រាស់ Android គឺទទួលបានផលប្រយោជន៍ច្រើន ដូច្នេះលោកមិនបោះបង់វាឡើយ។ ប៉ុន្តែលោក Yu មិនបានលាតត្រដាងឲ្យដឹងថា ព័ត៌មានចចាមអារ៉ាម រឿងបង្កើតប្រព័ន្ធដំណើរការនោះ ជាការពិត ឬមួយយ៉ាងណាទេ៕
មតិយោបល់