ព័ត៌មានសុខភាព

ទម្លាប់ញ៉ាំអាហារមិនល្អ៣ប្រភេទ ធ្វើឲ្យបុរសអស់សមត្ថភាពក្នុងការមានកូន

បច្ចុប្បន្ននេះ មានមនុស្សជាច្រើនណាស់ដែលទទួលរងគ្រោះដោយសារតែបញ្ហាផ្លូវភេទ ធ្វើឲ្យពួកគេបាត់បង់នូវភាពរីករាយ ក៏ដូចជាប្រឈមនឹងការអត់កូន ផងដែរ។ មូលហេតុដ៏សំខាន់ ដែលបង្កឲ្យមានបញ្ហានេះកើតឡើង គឺទម្លាប់ការទទួលទានអាហារប្រចាំថ្ងៃមិនល្អ។ បើយោងតាមអ្នកជំនាញប្រទេសចិន បានបង្ហាញថា មានអាហារ៣ប្រភេទ ធ្វើឲ្យប្រុសៗប្រឈមនឹងការអត់កូនប្រើ។

១.បរិភោគអាហារដែលសម្បូរខ្លាញ់ ឬប្រេង
ការញ៉ាំអាហារដែលសម្បូរទៅដោយប្រេង ឬខ្លាញ់ ច្រើនពេក មិនត្រឹមតែចំណង់ផ្លូវភេទថយចុះនោះទេ សូម្បីតែចំនួនមេជីវិតឈ្មោលក៏ថយចុះដែរ។ នេះ ជាមូលហេតុដែលអ្នកគួរតែព្យាយាមកាន់បន្ថយប្រភេទអាហារដែលសម្បូរខ្លាញ់ ឬប្រេង ព្រោះវាក៏អាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដែរ។

២.បរិភាគអាហារខ្វះអាហារូបត្ថម្ភ ឬសារធាតុចិញ្ចឹម
កាសិក្សាជាច្រើនបានបង្ហាញថា ខ្វះអាហារូបត្ថម្ភ ឬសារធាតុចិញ្ចឹម គឺជាបុព្វហេតុចម្បង ដែលបណ្តោលឲ្យបុរសគ្មានមានកូន។
ការពិសាធន៍ទៅលើសត្វបានបង្ហាញថា កង្វះអាហារូបត្ថម្ភ អាចកាត់បន្ថយបរិមាណទឹកកាម និងកម្រិត Fructose ហើយប្រសិនបើកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នាំឲ្យប៉ះពាល់ដល់ការផលិត និងអភិវឌ្ឍមេជីវិតឈ្មោល។

ហេតុនេះ អ្នកគួរតែព្យាយាមទទួលទានអាហារ ដែលសម្បូរសារធាតុចិញ្ចឹម ឲ្យបានច្រើន ដើម្បីបង្កើនសុខភាពផ្លូវភេទ និងសុខភាពរាងកាយទាំងមូល។

៣.បរិភោគអាហារមានផ្ទុកជាតិគីមី
ការទទួលទានអាហារដែលមានផ្ទុកជាតិគីមី ដូចជាបន្លែផ្លែឈើមានជាប់ជាតិថ្នាំសម្លាប់សត្វល្អិត ជាកត្តាសំខាន់ដែលបង្កឲ្យមានផលប៉ះពាល់ដល់ការផលិត និងការអភិវឌ្ឍនៃមេជីវិតឈ្មោល ហើយចុងក្រោយបុរសនឹងជួបបញ្ហាអត់កូន។

នៅក្នុងថ្នាំសម្លាប់សត្វល្អិត មានផ្ទុកសារធាតុលោហៈធាតុធ្ងន់ ដូចជា ស្ពាន់ធ័រ ម៉ង់កាណែស អាលុមីញ៉ូម ដែលរារាំងដល់ការលូតលាស់នៃមេជីវិតឈ្មោល៕

ដកស្រង់ពី៖ soha

មតិយោបល់