ផ្ទះ ព័ត៌មានអន្តរជាតិ លោក ត្រាំ ថាន...

លោក ត្រាំ ថានឹងកម្ទេចទូកចម្បាំងអ៊ីរ៉ង់ ដែលរំខានដល់កប៉ាល់អាមេរិក

0

អាមេរិក: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរលើ Twitter កាលពីព្រឹកថ្ងៃពុធថា លោកបានប្រាប់កងទ័ពជើងទឹកខ្លួន ឱ្យបាញ់ពន្លិច និងបំផ្លាញទូកចម្បាំងអ៊ីរ៉ង់ណា ដែលរំខានដល់កប៉ាល់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

ដោយលោកបានឲ្យដឹងថា « ប្រសិនបើទូកចម្បាំងអ៊ីរ៉ង់ រំខានដល់កប៉ាល់របស់អាមេរិក នៅតាមសមុទ្រ នោះកងទ័ពជើងទឹកខ្លួន នឹងបាញ់ពន្លិច ក៏ដូចជាបំផ្លាញពួកវាភ្លាម។

យ៉ាងណាមិញ ទាក់ទងនឹងការលើកទ្បើងនេះ លោក ត្រា មិនបានបញ្ជាក់ច្បាស់លាសថា ស្ថិតក្នុងស្ថានការណ៍ ឬលក្ខខណ្ឌ នៃព្រឹត្តិការណ៍បែបណាទ្បើយ៕

មតិយោបល់