ព័ត៌មានសុខភាព

ហេតុអ្វីបន្ទាប់ពីញ៉ាំអាហារហិរ អ្នកពុំគួរផឹកទឹកភ្លាម?

មនុស្សភាគច្រើនតែងតែមានទម្លាប់ផឹកទឹកភ្លាមៗ បន្ទាប់ពីទទួលទានអាហារហិរ ព្រោះគិតថា នេះជាវិធីដ៏ល្អបំផុត ក្នុងការកាត់បន្ថយអារម្មណ៍ក្តៅក្រហល់ក្រហាយនៅក្នុងមាត់។

ទោះជាយ៉ាងណាការសិក្សាជាច្រើនបានបង្ហាញថា នេះជាទម្លាប់មិនល្អឡើយ ព្រោះអាហារហិរមានផ្ទុកសារធាតុគីមីម្យ៉ាង ដែលមានឈ្មោះថា capsaicin មិនអាចរលាយបាត់ដោយសារតែទឹកនោះទេ។ ដូច្នេះការផឹកទឹក បន្ទាប់ពីទទួលទានអាហារហិរ មិនមានឥទ្ធិពលក្នុងការកាត់បន្ថយអារម្មណ៍ហិរនៅក្នុងមាត់បាននោះទេ។

មិនតែប៉ុណ្ណោះ ការផឹកទឹកភ្លាមៗអាចបណ្តោលឲ្យរសជាតិហិររីករាលដាលទៅដល់តំបន់ផ្សេងទៀតនៅក្នុងមាត់ ហើយវាអាចធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែក្តៅ និងស្រេកទឹកកាន់តែខ្លាំង។

វិធីដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរទទួលទានទឹកដោះគោ ព្រោះវាអាចជួយស្រូបយកសារធាតុគីមី capsaicin ដែលធ្វើឲ្យអារម្មណ៍ក្តៅក្រហាយនៅក្នុងមាត់ និងអណ្តោតត្រូវបានកាត់បន្ថយ៕

មតិយោបល់